Wednesday, March 9, 2016

យុវតី «ស្រីមុំ» ចេញមុខអះអាងថា ស្គាល់និងធ្លាប់និយាយទូរស័ព្ទជាមួយលោក កឹម សុខា ប៉ុន្តែថាគ្មានទំនាក់ទំនងស្នេហា​ (សូមស្តាប់សម្លេង)

ប្រភព៖ Fresh news
យុវតី ឃុំ ច័ន្ទតារាទី ហៅ «ស្រីមុំ» មានវ័យ២៥ឆ្នាំ ដែលគេចោទថា មានរឿងអាស្រូវស្នេហា ជាមួយលោក កឹម សុខានោះ ពេលនេះបានចេញសារភាពហើយ។ ស្រីមុំ អះអាងថា ខ្លួនពិតជាបាន ស្គាល់និង ធ្លាប់ និយាយ​​ទូរស័ព្ទជាមួយ លោក កឹម សុខា និងជួបស្គាល់លោក កឹម សុខា នៅពេល​ទៅទទួល​សេវាកាត់​សក់​​នៅហាងខ្មែរអង្គរ នៅម្តុំក្បែរវិមានឯករាជ្យ ដែលជា​កន្លែង​នាង​បម្រើការ ​ប៉ុន្តែថានាង​គ្មានទំនាក់​ទំនង​ស្នេហា​ជាមួយ លោក កឹម សុខា នោះទេ
តាមរយៈកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦នេះ ខណៈដែល​ស្រីមុំ​ចូលផ្តល់ព័ត៌មានជូនដល់សមាគមអាដហុក ស្រីមុំបានអះអាងថា នាងមិនមែនជាស្រីកំណាន់របស់ លោក​ កឹម សុខា ហើយមិនមានជាសម្លេងរបស់នាងឡើយ ប៉ុន្តែនាងអះអាងថា លោក កឹម សុខា ធ្លាប់​ទូរស័ព្ទមកនាង​នៅពេលចង់មកកាត់សក់ នៅកន្លែងនាង។ ព្រមជាមួយនាងក៏ទទួលស្គាល់ថា រូប​ភាព​ដែលគេបង្ហោះលើបណ្តាញសង្គមគឺជារូបនាង។ 
ទោះបីជាមិនទទួលស្គាល់ថា សម្លេងដែលបែកធ្លាយនោះ ជាសម្លេងរបស់នាងមែន ប៉ុន្តែ​មហាជន​បាន​លើក​​ឡើង​ថាសម្លេងបែកធ្លាយ និងសម្លេងស្រីមុំដែលឆ្លើយសារភាពពេលនេះ មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ ព្រមទាំងត្រូវបានលោក កឹម សុខា ធ្លាប់ប្រាប់ទៅ ស្រីមុំ ថា ប្រសិនបើគេសួរឲ្យ ប្រាប់គេថា យើង​ស្គាល់​រាប់អានគ្នាធម្មតា។ នេះបើយោងតាមសម្លេងលោក កឹម សុខា និងកញ្ញា ស្រីមុំ និយាយ​គ្នាកាល​ពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦
សូមស្តាប់សម្លេង ស្រីមុំ សារសងជាមួយលោក កឹម សុខា ដែលមានសម្លេងដូចគ្នាបេះបិទ នឹងទៅ​សម្លេង​សម្ភាសន៍​ជាមួយអាស៊ីសេរីនៅថ្ងៃនេះ និងការសន្យាថា ឲ្យប្រាប់គេថាស្គាល់គ្នាធម្មតា៖


ខាងក្រោមនេះជាកិច្ចសម្ភាសរបស់យុវតីស្រីមុំ ជាមួយ វិទ្យុអាស៊ីសេរី៖

No comments:

Post a Comment