ជម្រាបសួរបង។
ក្រោកពីដំណេកហើយឬនៅ? ងើបហើយបង។ ត្រជាក់ទេ?
ត្រជាក់ណាស់បងអើយ។ អត់មានអីអោបមែនទេ? ហ្នឹងហើយនៅម្នាក់ឯង។ ចង់ឱបទេ? អូយទៅមិនបាច់ទេ។ ចង់ឬអត់? បើចង់ មកឥឡូវឬអត់? អត់ទេបងទៅកំពង់ឆ្នាំង។ ហឺឃើញទេ
បើមិនអាចម៍កុំឱ្យឆ្កែអរ។ អញ្ចឹងហ្នឹងឆ្កែមែនទេ?
មនុស្សទេមិនមែនឆ្កែទេ។
ចង់ថាគេឆ្កែមែនហ្នឹង?អត់ទេថាមនុស្ស ទេព្តា ទេពអប្សរ ទេពអប្សររបស់បង។ អូហូ
មិនបាច់បញ្ជោរទេបងឯងនោះ។ ទេពអប្សររបស់ខ្ញុំ អាចម៍គោរបស់គេ។
ថ្ងៃហ្នឹងបងរតនាថាយកអាំង ប៉ាវមកឱ្យខ្ញុំ។ អញ្ចឹងហេ?
ហ្នឹងហើយ។ ហឺគាត់នៅភ្នំពេញតើថ្ងៃនេះ។
ម្សិលមិញទៅខេត្តកណ្តាលជាមួយ ខ្ញុំ។ គាត់ប្រាប់ដែរតើថា
ម្សិលមិញគាត់ទៅប្រជុំជាមួយបងឯង ហើយថ្ងៃណា បងឯងមកវិញ?
វិលល្ងាច ទេតើ។ អញ្ចឹងហេ? ស្អែកមានកម្មវិធីនៅភ្នំពេញជាមួយទូតអាមេរិក។
ចឹងខ្ញុំអត់បានអាំងប៉ាវទេមែនទេ? ហូស អាំងប៉ាវស្អីគ្នាឯងនោះ ខ្ញុំមិនមែនចិន
ខ្ញុំអត់ចេះដើរចែកចាយអីទេ។ ហ៊ឹស អូនមិនមែនថាឱ្យបងឯង ដើរចែកចាយឯណា។
ខ្ញុំមានចិនស្អីខ្ញុំ ខ្ញុំអត់ចិនផង ខ្ញុំត្រឡប់ត្រឡុយតើ ត្រឡប់ត្រឡុយជាមួយអាមុំឯង
ហ្នឹង។ ហ៊ឹង បងឯងចេះតែអញ្ចឹង។ ហ្អាក...អត់ឱ្យគេត្រឡប់ត្រឡុយជាមួយទេហេ?
ចង់ត្រឡប់ត្រឡុយជាមួយអ្នកណា ត្រឡប់ទៅ តែកុំមកត្រឡប់ជាមួយខ្ញុំ។ អូ
ចុះថ្ងៃមុននោះ មិនត្រឡប់ត្រឡុយទេហេ។ ហឺ ត្រឡប់ត្រឡុយ
អញ្ចឹងបងឯងពេលល្ងាចបានមកវិញមែនទេ? ល្ងាចមកវិញចាំថ្ងៃណាស្រួលចាំនាំគ្នាទៀត កុំអាលបង្ខំ។ ចា។
កុំអាលបង្ខំយូរៗម្តងបានហើយ តែញាប់ពេកហ្នឹងនាំតែបញ្ហា យូរៗទៅបាននឹក
តែញាប់ពេកលែងនឹកហើយ។ ហេ ញាប់អញ្ចឹងបានល្អ។ ញាប់ៗដូចនៅបាងកកអញ្ចឹងហេ? ហ៊ឹស។ ពីរថ្ងៃដប់ដងអញ្ចឹងហេ? ហ្នឹងហើយ។ ចង់អញ្ចឹងហេ? អូខេ អត់អីទេអញ្ចឹងបានហើយ។ អត់អីទេបងនិយាយមក។
No comments:
Post a Comment