Monday, February 29, 2016

នេះជា​សម្លេង​សន្ទនា​រវាង កឹម សុខា និង​ស្រីមុំ (រឿង​ខ្ញុំមាន​កូន​ហើយ​គាត់​មិន​ចង់​ទទួល​ខុស​ត្រូវ បងប្អូន​ជួយ​ស្តាប់ និង គិត​មើល​ទាំង​អស់​គ្នា)




នាងខ្ញុំសោកស្តាយណាស់ ដែលបានជ្រល់ខ្លួនទាក់ទងជាមួយលោកកឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្រ្គោះជាតិ ដោយជឿតាមការលួងលោម និងសន្យាផ្តល់លុយកាក់និងសម្ភារៈពីគាត់ ខ្ញុំក៏​យល់​ព្រមស្នេហាជាមួយគាត់ រហូតបានទៅដើរលេង នៅទីក្រុងបាងកកជាមួយគាត់។ ស្ទើរ​រាល់​ថ្ងៃ​លោក កឹម សុខាគាត់តែង​តែទូរស័ព្ទមករក​ខ្ញុំគាត់ប្រាប់​ខ្ញុំថាគាត់​ស្រលាញ់​ខ្ញុំណាស់​ស្ទើរបាត់​មុខខ្ញុំ​មិន​បាន ថ្ងៃ១គាត់បានទូរស័ព្ទមករកខ្ញុំ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានអាការៈចេះតែចង់ក្អួតចង្អោរ សង្ស័យ​​មានផ្ទៃពោះ គាត់ក៏ឆ្លើយវិញថា លេងសើចម្លេះ គាត់ឲ្យខ្ញុំរកវិធីការពារ ពេលបាន​លឺ​សម្តី​របស់​គាត់ខ្ញុំមានអារម្មណ៍អស់សង្ឃឹម ព្រោះគាត់គ្មានការទទួលខុសត្រូវអីទាំងអស់។
ប៉ុន្មាន​ថ្ងៃមុននេះ គាត់បានហៅខ្ញុំឲ្យទៅលេងផ្ទះគាត់ នៅម្តុំផ្សារព្រែកឯង ហើយឲ្យ​ខ្ញុំនាំមិត្ត​ភ័ក្តិស្រី​ទៅ​លេងជាមួយផង ពេលគាត់ឃើញមិត្តភ័ក្តិខ្ញុំ គាត់បាន​បបួលមិត្តភ័ក្តិ​ឲ្យធ្វើប៉ាស្ព័រ​ទៅលេង​ប្រទេស​បារាំង​ជាមួយគាត់ ពេលនោះខ្ញុំហួសចិត្តនឹកស្មានមិនដល់ថា កឹម សុខាជាមនុស្សប្រុសចិត្តសាវា ល្មោភ​តណ្ហាឃើញស្រីក្មេងមិនបាន បានខ្លួនហើយមិនទទួលខុសត្រូវ។ ឥឡូវនេះ​ខ្ញុំមាន​ការព្រួយ​បារម្ភ​ពីសុវត្ថិភាព ព្រោះមានមនុស្សជិះម៉ូតូតាមដានខ្ញុំ ពេលនេះខ្ញុំសុំ​ទំលាយរឿងរ៉ាវ​ទាំង​អស់​ដោយ​ឥត​អៀនខ្មាស់ព្រោះដើម្បីអោយមិត្តភ័ក្តិជួយខ្ញុំផង។ ខ្ញុំសុំផ្តាំ​ផ្ញើចំពោះមិត្តភ័ក្តិ​ទាំងអស់​សុំប្រុង​ប្រយត្ន័​ជាមួយមនុស្សប្រុសរបៀបនេះ ចុង​ក្រោយ​នេះខ្ញុំ​សុំបង្ហាញសំលេងទូរស័ព្ធទាក់ទងជាមួយ កឹម សុខា ដែលបានថតទុកហើយសុំ អោយ​សមត្ថកិច្ច​ជួយ​ការពារសុវត្ថិភាពឲ្យនាងខ្ញុំផង។

No comments:

Post a Comment