Thursday, December 30, 2021

Facebook ឈ្មោះ «Srey Aun Naga» ទម្លាយសារសំឡេងមួយទៀត ឈឹម ស៊ីថរ ដោយបញ្ជាឱ្យបាតុករ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មក្រុមហ៊ុនណាហ្គាវើលដ៍

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ Facebook មួយឈ្មោះ «Srey Aun Naga» បានទម្លាយសារសំឡេងសម្ងាត់របស់កញ្ញា ឈឹម ស៊ីថរ ដោយបញ្ជាឱ្យអ្នកចូលរួមធ្វើបាតុកម្ម នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ការដឹកទំនិញ និងការចេញចូលធ្វើការរបស់ភ្ញៀវ និងបុគ្គលិក ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown។

ហ្វេសបុកនេះបានរៀបរាប់ថា៖ «បងប្អូនដែលធ្វើបាតុកម្មតវ៉ា និងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលមិនបានចូលរួមប្រជុំតាម Zoom កាលពីថ្ងៃទី២៩ ធ្នូ ២០២១ សូមពិចារណាគិតគូឱ្យបានល្អិតល្អន់នូវការណែនាំ រៀបចំធ្វើផែនការរបស់នាង ឈឹម ស៊ីថរ ក្នុងការបន្តធ្វើបាតុកម្មខុសច្បាប់ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ការដឹកទំនិញ និងការចេញចូលធ្វើការរបស់បុគ្គលិក ដែលមិនបានចូលរួមតវ៉ា ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown។ សកម្មភាពទាំងនេះ គឺសុទ្ធសឹងជាការបង្កហេតុដោយខុសច្បាប់ ហើយខាងអាជ្ញាធរគេពិតជាមានហេតុផលត្រឹមត្រូវក្នុងការប្រើវិធានការច្បាប់មកលើពួកយើងបាន»។

ខាងក្រោមនេះជាវីដេអូដែលទម្លាយដោយ Facebook មួយឈ្មោះ «Srey Aun Naga» អំពីការបញ្ជារបស់នាង ឈឹម ស៊ីថរ ទៅកាន់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ ឱ្យធ្វើបាតុកម្មខុសច្បាប់៖








Facebook ឈ្មោះ «Srey Aun Naga» ទម្លាយសារសំឡេងមួយទៀត ឈឹម ស៊ីថរ ដោយបញ្ជាឱ្យបាតុករ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មក្រុមហ៊ុនណាហ្គាវើលដ៍

ភ្នំពេញ៖ នៅយប់ថ្ងៃទី30 ខែធ្នូ ឆ្នាំ2021 Facebook ឈ្មោះ ស្រីអូនណាហ្កា បានបង្ហោះផ្សាយវីដេអូភ្ជាប់ជាមួយនឹងខ្លឹមសារថា «ខ្ញុំសូមឱ្យគ្នាយើងដែលកំពុងប្រមូលផ្តុំតវ៉ានៅមុខកាស៊ីណូ Naga នេះ កុំប្រថុយធ្វើតាមល្បិចសាច់កម្ម ដែលនាង ឈឹម ស៊ីថរ បានណែនាំ បង្រៀនយើងតាមការប្រជុំ Zoom ឱ្យធ្វើសកម្មភាពញុះញង់ក្នុងចេតនាចង់ឱ្យសមត្ថកិច្ចចាប់ខ្លួន បង្កឱ្យកើតជាអំពើហិង្សា។»

នៅក្នុងវីដេអូដែលភ្ជាប់មកជាមួយនោះ បានទម្លាយពីផែនការដែលនាង ឈឹម ស៊ីថ ធ្វើការណែនាំ និងបង្រៀនទៅបាតុករថា «ឥឡូវនេះដល់វគ្គយើងចង់ឱ្យគេ(សមត្ថកិច្ច)ចាប់ហើយ»។ ការបែកធ្លាយនូវសំលេងនេះ កើតមានបន្ទាប់ពីសាលារាជធានីភ្នំពេញ នៅល្ងាចមិញនេះ បានចេញសេចក្តីអំពាវនាវ ឱ្យពួកបាតុករនៅខាងមុខ​ណាហ្កាវើល បញ្ឈប់បាតុកម្មខុសច្បាប់ផងដែរ។

សូមស្តាប់សំឡេង នាង ឈឹម ស៊ីថរ ប្រជុំតាមZoom ញុះញង់ឱ្យសមត្ថកិច្ចចាប់ខ្លួន៖








Saturday, December 18, 2021

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បង្ហាញមុខជនបរទេសម្នាក់ទៀត និងការរៀបចំជាប្រព័ន្ធនៃបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល

(ភ្នំពេញ)៖ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តបង្ហាញមុខជនបរទេសម្នាក់ទៀត ដែលចូលរួមជាមួយបាតុកម្មតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល ព្រមទាំងបន្តលាតប្រដាងអំពីការរៀបចំជាប្រព័ន្ធនៃបាតុកម្មនេះ។

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បាទរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះនាងខ្ញុំដែលធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបាតុកម្ម និងចូលរួមប្រជុំរៀបចំធ្វើផែនការបាតុកម្មខុសច្បាប់ ចង់ប្រាប់អោយប្រជាជនខ្មែរយើង និងខាងសារព័ត៌មានអោយបានដឹងរឿងពិតខ្លះៗ នៃការរៀបចំឈុតឆាកធ្វើបាតុកម្ម។

ផែនការបាតុកម្មរៀបចំដោយជនបរទេស ជាពិសេសគឺជនជាតិជប៉ុនម្នាក់នេះ ហើយជនបរទេសផ្សេងទៀតដើរតួជាអ្នកកាសែត។

គេបង្កើតទីតាំងទីបញ្ជានៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ហើយមេដឹកនាំសំខាន់ៗមិនចេញមុខ នៅទីប្រមូលផ្តុំទេ គឺគេណែនាំគ្នាឲ្យលាក់ឈ្មោះនិងមុខមេដឹកនាំ។

គេប្រើវិធីបញ្តាញព័ត៌មានបំប៉ោងចំនួនអ្នកចូលរួម ហើយថតរូបឲ្យឃើញដូចមានច្រើនមែនទែន (២០០នាក់ ថា ២០០០នាក់ ...)តាមបណ្តាញព័ត៌មានសង្គម SBN បង្កើតឡើងដោយ លោក សម រង្ស៊ី ហើយធ្វើការចែកចាយបន្តបណ្តាញព័ត៌មានប្រឆាំងរដ្ធាភិបាល។

គេយកស្ត្រីងាយរងគ្រោះ (ស្ត្រីមានផ្ទៃពោះ) ជាង ៤០នាក់ ចេញតវ៉ានៅជួរមុខដើម្បីតតាំងជាមួយសម្ថកិច្ច។ នេះជារូបភាពមួយចំនួន»។

បញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះ មានបុគ្គលិកមួយចំនួននៃកាស៊ីណូណាហ្គាវើល បាននាំគ្នាធ្វើបាតុកម្ម ដែលបាតុកម្មនេះត្រូវបានគេអះអាងថា មានការរៀបចំដោយជនបរទេស។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេច ហ៊ុន សែន ជាបន្ទាន់ផងដែរ៕










Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» រំលឹកបុគ្គលិកកាស៊ីណូ Naga កុំទៅបន្តធ្វើបាតុកម្មខុសច្បាប់តាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសទៀត



(ភ្នំពេញ)៖ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើការក្រើនរំលឹកដល់មិត្តភក្កិរបស់ខ្លួនដែលជាបុគ្គលិកកាស៊ីណូ Naga កុំឲ្យទៅបន្តធ្វើបាតុកម្មខុសច្បាប់ តាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសតទៅទៀត។

ហ្វេសប៊ុកនេះបានលើកឡើងថា៖ «ខ្ញុំសូមរំលឹកដល់មិត្តភ័ក្ត្រដែលធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបាតុកម្មពីជនបរទេស ក៏ដូចជាបុគ្គលិក បងប្អូនបម្រើការងារនៅកាស៊ីណូ Naga សូមកុំទៅបន្តធ្វើធ្វើបាតុកម្មខុសច្បាប់នេះតទៅទៀតតាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសនោះ»។

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបន្តថា ម៉្យាងវិញទៀត ការចូលរួមធ្វើបាតុកម្មនេះក៏ជាការរំលោភទៅលើវិធានការរបស់រដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ដែលកំពុងប្រយុទ្ធប្រឆាំងមេរោគកូវីដ-19 និង អូមីក្រុងដែលពួកយើងត្រូវប្រឈមមុខនឹងការមានទោសថែមទៀតផង។

សូមបញ្ជាក់ថា ក្រោយពីទម្លាយរូបភាពនិងខ្លឹមសារទី១ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមបង្ហាញនូវរូបភាពមួយចំនួនទៀត ដែលជនបរទេសបាននាំពួកនាងខ្ញុំ និងនាង ឈឹម ស៊ីថរ មកធ្វើការបណ្តុះបណ្តាលដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដែលដឹកនាំដោយលោកតា ហ៊ុន សែន»៕









Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បន្តទម្លាយរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលទទួលការបណ្តុះបណ្តាលពីសំណាក់ជនបរទេស

 

(ភ្នំពេញ)៖ ក្រោយពីទម្លាយរូបភាពនិងខ្លឹមសារទី១ នៅល្ងាចថ្ងៃទី១៨ ខែធ្នូដដែលនេះ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបន្តទម្លាយនូវរូបភាពមួយចំនួនទៀត ពាក់ព័ន្ធក្រុមបាតុករដែលបានធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមបង្ហាញនូវរូបភាពមួយចំនួនទៀត ដែលជនបរទេសបាននាំពួកនាងខ្ញុំ និងនាង ឈឹម ស៊ីថរ មកធ្វើការបណ្តុះបណ្តាលដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដែលដឹកនាំដោយលោកតា ហ៊ុន សែន»។

ខាងក្រោមនេះគឺជារូបភាពមួយចំនួនទៀត៖

https://www.facebook.com/permalink.php?story_fbid=389096319669637&id=105105321402073














Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» ទម្លាយរឿងរ៉ាវនិងរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានទម្លាយនូវរូបភាព និងខ្លឹមសារមួយចំនួន ពាក់ព័ន្ធក្រុមបាតុករដែលបានធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។
Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំជាបុគ្គលិកនៅកាស៊ីណូ Naga។ ខ្ញុំនឹងបន្តធ្វើការងារជាធម្មតា ! ខ្ញុំមិនចូលរួមក្នុងការធ្វើបាតុកម្មខុសច្បាប់ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ នេះទេ ដោយសារតែខ្ញុំព្រួយបារម្ភពីការឆ្លងកូវិដ-19 ជាពិសេសមេរោគថ្មីអូមីក្រុង។ ដូចនេះសូមឱ្យមិត្តភក្តិទាំងអស់គ្នា កុំចូលរួមធ្វើបាតុកម្មខុសច្បាប់នេះ បើទោះបីជាពួកយើងកន្លងមកធ្លាបបានទទួលការបណ្តុះបណ្តាលពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មក៏ដោយ»។
«ខាងក្រោមនេះគឺជារូបភាពខ្លះៗ និងនៅមានរូបភាពជាច្រើនទៀត ដែលពួកយើងបានទទួលការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ និងក្រៅប្រទេសពីសំណាក់ជនបរទេស ដើម្បីឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល»។
ខាងក្រោម Link Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត»